ශ්‍රී ලංකා ප්‍රජාතාන්ත්‍රික සමාජවාදී ජනරජයේ තානාපති සහ නිත්‍ය නියෝජිත කාර්යාලය, බැංකොක්, තායිලන්ත රාජධානිය

இலங்கை ஜனநாயக சோசலிச குடியரசின் தூதரகம் மற்றும் நிரந்தர வதிவிடம், பாங்கொக், தாய்லாந்து இராச்சியம்

The Embassy and Permanent Mission of the Democratic Socialist Republic of Sri Lanka
Bangkok, Kingdom of Thailand

Accredited to the Kingdom of Cambodia, Lao People’s Democratic Republic and
United Nations Economic and Social Commission for Asia and the Pacific (UNESCAP)

Select Page

ទិដ្ឋាការទៅប្រទេសស្រីលង្កា

ព័ត៌មានលម្អិត

ការពន្យារយៈពេលក្នុងការផ្ដល់ទិដ្ឋការវីសាដោយឥតគិតថ្លៃសម្រាប់ប្រទេសថៃរហូតដល់មានការជម្រាបព័ត៌មានបន្ថែម

ការផ្ដល់ទិដ្ឋការវីសារយៈពេលខ្លីសម្រាប់ប្រទេស ដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី ចិន ថៃ ម៉ាឡេស៊ី និងជប៉ុន ត្រូវដាក់ឱ្យប្រើប្រាស់រហូតដល់មានការជម្រាបព័ត៌មានបន្ថែម។

អ្នកចុះឈ្មោះដែលមានបំណងស្នើសុំទិដ្ឋការវីសាសម្រាប់ប្រទេសស្រីលង្កាអាចប្រើបរិការស្នើសុំទិដ្ឋការវីសាដោយចូលទៅកាន់វេបសាយរបស់មន្ត្រីអន្តោប្រវេសន៍និងការផ្លាស់ប្ដូរទីតាំងសុំទិដ្ឋការវីសានៃប្រទេសស្រីលង្កា។ www.immigration.gov.lk និងជ្រើសរើស e-Visa (Non-residence)

វាត្រូវបានសម្របសម្រួលផងដែរក្នុងការទទួលបានទិដ្ឋាការនៅច្រកចូល (ពេលមកដល់) ទៅកាន់ប្រទេសស្រីលង្កា។

សេចក្ដីប្រកាស

មន្ត្រីអន្តោប្រវេសន៍និងការណែនាំការផ្លាស់ប្ដូរទីតាំងសុំទិដ្ឋការវីសាបែបថ្មីនិងរបៀបស្នើសុំទិដ្ឋការតាមប្រព័ន្ធអនឡាញបែបថ្មីដែលមានកិច្ចសហប្រតិបត្តិការជាមួយ GBS Technology Service និង IVS Global ។
ចាប់ពីថ្ងៃទី១៧ មេសា ២០២៤

មន្ត្រីអន្តោប្រវេសន៍និងការណែនាំការផ្លាស់ប្ដូរទីតាំងសុំទិដ្ឋការវីសានៃប្រទេសស្រីលង្កាបានបើកកម្មវិធី eVisa បែបថ្មីដែលមានការផ្តួចផ្តើមដោយ IVS-GBS និង VFS Global ជំនួសប្រព័ន្ធ ETA ដោយមានសុពលភាពចាប់ពីថ្ងៃទី១៧ មេសា ២០២៤ តំណភ្ជាប់សម្រាប់ចូលដល់កម្មវិធី eVisa ថ្មីមានដូចតទៅ៖ https://www.srilankaevisa.lk/

វិធីក្នុងការចុះឈ្មោះទិដ្ឋការវីសាអេឡិចត្រូនិចរបស់ប្រទេសស្រីលង្ការូបបែបថ្មី៖

  1. ចូលទៅវេបសាយរបស់ទិដ្ឋការវីសាអេឡូលិចរបស់ប្រទេសស្រីលង្កា https://www.srilankaevisa.lk/
  2. បង្កើតបញ្ជីគណនីឬចូលទៅក្នុងប្រព័ន្ធដែលមានឈ្មោះរួចហើយ។
  3. បំពេញបែបបទក្នុងឯកសារចុះឈ្មោះតាមប្រព័ន្ធអនឡាញដោយបញ្ជក់ព័ត៌មានលម្អិតឱ្យបានត្រឹមត្រូវ។
  4. អាប់លោតឯកសារដែលចាំបាច់ ព្រមទាំងឯកសារលិខិតឆ្លងដែលបានស្កេន រូបថតថ្មី និងឯកសារបន្ថែមផ្សេងៗ ដែលបានបញ្ជក់សម្រាប់ប្រើប្រាស់ក្នុងទិដ្ឋការវីសាអេឡិចត្រូនិចរបស់លោកអ្នក។
  5. បង់សេវាទិដ្ឋការវីសាអេឡិចត្រូនិចបែបអនឡាញដោយជ្រើសរើសការបង់ប្រាក់ដែលមានគម្រូឱ្យ។
  6. នៅពេលចុចផ្ញើឯកសារចុះឈ្មោះនិងការបង់សេវាដែលបានបញ្ជក់ លោកអ្នកនឹងបានទទួលវិក្កយបត្រដែលបញ្ជក់ថាអ្នកបានបង់សេវារួចរាល់។
  7. តាមដានស្ថានភាពឯកសារចុះឈ្មោះទិដ្ឋកាវីសាអេឡិចត្រូនិចរបស់លោកអ្នកតាមប្រព័ន្ធអនឡាញដោយប្រើអត្តលេខយោងរបស់លោកអ្នក។
  8. នៅពេលបានទទួលអនុម័តហើយ សូមដោនលោតនិងព្រីនទិដ្ឋការវីសារបស់លោកអ្នកដើម្បីនាំទៅមន្ត្រីអន្តោប្រវេសន៍នៅច្រកព្រំដែនក្នុងប្រទេសស្រីលង្កា។

 

លេខ គោលបំណង អាស័យដ្ឋានវេបសាយ/URL
១. ដើម្បីទទួលព័ត៌មានលម្អិតដែលគ្រប់គ្រងប្រព័ន្ធទិដ្ឋ ការវីសាតាមបែបថ្មី

www.srilankaevisa.lk

២. សម្រាប់គោលបំណងក្នុងការស្នើសុំទិដ្ឋការវីសាសម្រាប់ជនបរទេស សូមចូលទៅវេបសារបស់មន្ត្រីអន្តោប្រវេសន៍និងការផ្លាស់ប្តូរទីតាំងក្នុងប្រទេសស្រីលង្កា

www.immigration.gov.lk

និងជ្រើសរើស E-visa (Non-resident)

៣. លក្ខខណ្ឌសម្រាប់អ្នកតំណាងក្នុងការដំណើរការទិដ្ឋការវីសាអេឡិចត្រូនិចថ្មីសម្រាប់ការបង់សេវាអនឡាញសម្រាប់ស្ថាប័នមន្ត្រីនៅក្នុងប្រទេសស្រីលង្កា

https://eservices.immigration.gov.lk

(អនឡាញ)។

ទិដ្ឋការវីសារបស់ប្រទេសស្រីលង្កាជាអ្វី?

ទិដ្ឋការវីសារបស់ប្រទេសស្រីលង្កាជាអ្វី?

ទិដ្ឋការវីសារបស់ប្រទេសស្រីលង្កា គឺជាឯកសារានារ៉ាប់រង់លើលិខិតឆ្លងដែន ឬឯកសារស្រដៀងគ្នានឹងការជួយសម្រួលសម្រាប់ការចូលទៅប្រទេសស្រីលង្កាដោយស្របច្បាប់របស់បុគ្គលដែលមិនមែនជាជនជាតិស្រីលង្កា និងដើម្បីគ្រប់គ្រងរយៈពេលនិងលក្ខខណ្ឌមួយចំនួនទៀតក្នុងការស្នាក់នៅក្នុងប្រទេសស្រីលង្កា។

ទិដ្ឋការវីសារបស់ប្រទេសស្រីលង្កាមានប៉ុន្មានប្រភេទ?

ទិដ្ឋការវីសារបស់ប្រទេសស្រីលង្កាមាន ៣ប្រភេទដែលបានអនុញ្ញាតឱ្យបុគ្គលចូលនិង/ឬស្នាក់នៅក្នុងប្រទេសស្រីលង្កា។

១.ទិដ្ឋការវីសាទស្សនកិច្ច

ទិដ្ឋការវីសាទស្សនកិច្ចជាលិខិតអនុញ្ញាតឱ្យចូលប្រទេស បង្ហាញពីការអនុញ្ញាតរបស់រដ្ឋាភិបាលប្រទេសស្រីលង្កាឱ្យជនបរទេសចូលក្នុងប្រទេស។ ទិដ្ឋការវីសាមានសេចក្តីលម្អិតទាក់ទងរយៈពេលនិងលក្ខខណ្ឌការស្នាក់នៅ។

ទិដ្ឋការវីសាទស្សនកិច្ចបែងចែកជា ២ប្រភេទគឺ៖

១) ទិដ្ឋការវីសាទេសចរណ៍

ទិដ្ឋការវីសាទសចរណ៍បានផ្តល់ឱ្យអ្នកទេសចរណ៍ដែលត្រូវការធ្វើដំណើរនៅក្នុងប្រទេសស្រីលង្កាក្នុងគោលបំណងទេសចរណ៍ឬសម្រាកកម្សាន្ត មកសួរសុខទុក្ខមិត្តឬញាតិ ព្យាបាលជំងឺ ចូលរួមកម្មវិធីសិល្បៈតន្ត្រី ចូលរួមកម្មវីធីកីឡាក្នុងរយៈពេលខ្លី។

២) ទិដ្ឋការធុរកិច្ច

ទិដ្ឋការធុរកិច្ចផ្តល់ឱ្យជនបរទេសដែលធ្វើដំណើរមកទស្សនកិច្ចប្រទេសស្រីលង្កាក្នុងគោលបំណងធុរកិច្ចក្នុងរយៈពេលខ្លី។ ទិដ្ឋការវីសាប្រភេទនេះអាចផ្ដល់ឱ្យសម្រាប់ការធ្វើដំណើរតែម្តងឬច្រើនដងក៏បាន។

២.ទិដ្ឋការស្នាក់នៅ

ទិដ្ឋការស្នាក់នៅគឺជាលិខិតអនុញ្ញតិឱ្យជនបរទេសបានទទួលការស្នាក់នៅក្នុងគោលបំណងពិសេស។

ទិដ្ឋការស្នាក់នៅចែកចេញជា១៣ ប្រភេទ។

ខ្ញុំនៅក្នុងប្រភេទមួយណាទើបអាចមានសិទ្ធិ?

១) ប្រភេទការជួលការងារ

– បុគ្គលិកការងារបច្ចេកទេសដែលចាំបាច់ឱ្យប្រើប្រាស់ក្នុងគម្រោងដែលបានទទួលអនុម័តពីរដ្ឋាភិបាល។

– បុគ្គលិកជនបរទេសដែលបម្រើការងារក្នុងគម្រោងដែលស្ថិតក្រោមគណៈកម្មការវិនិយោគ (BOI) របស់ប្រទេសស្រីលង្កានិងអ្នកទាក់ទង។

– បុគ្គលិកដែលធ្វើការក្នុងធានាគារនិងអ្នកទាក់ទង។

– បុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនឯកជននិងអ្នកទាក់ទង។

២) ប្រភេទអ្នកវិនិយោគ

– បុគ្គលិកដែលត្រូវការវិនិយោគទុនផ្នែកហិរញ្ញវត្ថុក្នុងប្រទេសស្រីលង្កា។

– បុគ្គលិកដែលត្រូវដំណើរការផ្នែកធុរកិច្ចក្នុងប្រទេសស្រីលង្កា។

៣) ប្រភេទសាសនា

– គណៈសង្ឃ

– បុគ្គលិកដែលបម្រើកិច្ចការខាងសាសនា

៤) ប្រភេទអ្នកសិក្សា

– និស្សិតសាកលវិទ្យា

– សិស្សនិស្សិតនៅតាមស្ថាប័នដែលរដ្ឋាភិបាលធានារ៉ាប់រង់

– អ្នកស្ម័គ្រចិត្ត

៥) បុគ្គលិកនៅក្នុងស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលរវាងប្រទេសនិងអ្នកទាក់ទង។

៦) ជនជាតិឥណ្ឌាដែលចុះឈ្មោះក្រោមកិច្ចសហប្រតិបត្តិការឥណ្ឌូ-លង្កា ឆ្នាំ១៩៥៤

៧) អតីតជនជាតិស្រីលង្កានិងអ្នកទាក់ទង

៨) សមាជិកក្នុងគ្រួសាររបស់ជនជាតិស្រីលង្កា

– គូស្វាមីភរិយានិងអ្នកទាក់ទង

– បុត្រដែលមានសញ្ជាតិបរទេស

៩) ទិដ្ឋការវីសាការទូតនិងមន្ត្រីរាជការ

– អ្នកការទូត និងមន្ត្រីប្រចាំការក្នុងស្ថាប័នការបរទេសក្នុងប្រទេសស្រីលង្កា

– គូស្វាមីភរិយានិងអ្នកទាក់ទងរបស់បុគ្គលខាងលើ

១០) កម្មវីធីទិដ្ឋការវីសាសម្រាប់ផ្ទះក្នុងក្ដីស្រមៃ

១១) កម្មវីធីទិដ្ឋការវីសាសម្រាប់ភ្ញៀវដែលមានកន្លែងស្នាក់នៅ

១២) ទិដ្ឋការវីសាផ្នែកពេទ្យ

– បុគ្គលដែលកំពុងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

– ជំនួយការពេទ្យនិងអ្នកទាក់ទងរបស់អ្នកកាន់ទិដ្ឋការផ្នែកពេទ្យ

១៣) ទិដ្ឋការតុលាការ

– បុគ្គលដែលរឿងក្តីក្នុងតុលាការដែលចាំបាច់ត្រូវឡើងតុលាការ

៣. ទិដ្ឋការវីសាឆ្លងដែន

ទិដ្ឋការវីសាឆ្លងដែន គឺជាលិខិតអនុញ្ញាតឱ្យចូលប្រទេសដែលផ្តល់ឱ្យជនបរទេសដើម្បីចូលក្នុងប្រទេសស្រីលង្កាក្នុងរយៈពេលខ្លី ដែលជាហេតុការណ៍ចៃដន្យនិងក្នុងរយៈពេលធ្វើដំណើរទៅគោលដៅចុងក្រោយផ្សេងៗ។

នរណាមានសិទ្ធិបានទទួលការលើកលែងទិដ្ឋការវីសា?

  • ជនជាតិស្រីលង្កាដែលមាន ២សញ្ជាតិ
  • កុមារអាយុមិនលើសពី២១ឆ្នាំ ដែលបានចុះបញ្ជីកំណើតតាមមាត្រ ៥(២) របស់ព្រះរាជក្រឹត្យសញ្ជាតិជាតិ ឆ្នាំ១៩៤៨។
  • កុមារអាយុតិចជាង២១ឆ្នាំ កើតក្នុងប្រទេសស្រីលង្កាដែលមានឪពុកម្តាយជាជនជាតិស្រីលង្កាមានសញ្ជាតិបរទេស។

នរណាខ្លះបានទទួលសិទ្ធិទិដ្ឋការឥតគិតថ្លៃ?

អ្នកកាន់លិខិតឆ្លងដែនផ្នែកការទូត ឬលិខិតឆ្លងដែនមន្ត្រីរាជការ ឬលិខិតឆ្លងដែនដែលមានការធានារ៉ាប់រង់ពីការទូត ឬលិខិតឆ្លងដែនដែលត្រឹមត្រូវ មិនចាំបាច់បង់សេវាទិដ្ឋការវីសាណាមួយឡើយ តាមសេចក្តីណែនាំរបស់ក្រសួងការបរទេ

ប្រទេសណាខ្លះដែលប្រទេសស្រីលង្កាបានលើកលែងទិដ្ឋការវីសាសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត/រាជការនិងលិខិតឆ្លងដែនមន្ត្រីរាជការខាងការទូត ឬមន្ត្រីរាជការក្នុងរយៈពេលខ្លី។

សូមមើលរាយនាមប្រទេសនិងរយៈពេលដែលអនុញ្ញាតតាមរយៈ តំណភ្ជាប់នេះ។

លក្ខខណ្ឌគុណសម្បត្តិទូទៅសម្រាប់ទិដ្ឋការវីសាប្រទេសស្រីលង្កាគឺជាអ្វី?

ការិយាល័យមន្ត្រីអន្តោប្រវេសន៍និងការផ្លាស់ប្តូរកន្លែងស្នាក់នៅនៃប្រទេសស្រីលង្កាអាចអនុម័តឬផ្តល់ទិដ្ឋការវីសាឱ្យលោកអ្នកបាន ប្រសិនបើ៖

  1. ការិយាល័យមន្រ្តីអន្តោប្រវេសន៍និងការផ្លាស់ប្តូរកន្លែងស្នាក់នៅនៃប្រទេសស្រីលង្កាពិនិត្យឃើញថា អ្នកមានគុណសម្បត្តិគ្រប់គ្រាន់អាចធ្វើដំណើរចូលប្រទេសស្រីលង្កាបាន។
  2. ការិយាល័យមន្ត្រីអន្តោប្រវេសន៍និងការផ្លាស់ប្តូរកន្លែងស្នា់នៅក្នុងប្រទេសស្រីលង្កាអនុម័តតាមគោលបំណងក្នុងការចូលក្នុងប្រទស។
  3. អ្នកមានលិខិតឆ្លងដែនដែលមានអាយុប្រើការបានយ៉ាងតិច៦ខែ រាប់ចាប់ថ្ងៃដែលអ្នកបានធ្វើដំណើរមកដល់ប្រទេសស្រីលង្កា។
  4. ការិយាល័យមន្ត្រីអន្តោប្រវេសន៍ និងការផ្លាស់ប្តូរកន្លែងស្នាក់ក្នុងប្រទេសស្រីលង្កា ឃើញថា អ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ការស្នាក់នៅក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសស្រីលង្កានិងសម្រាប់បង់សេវាធ្វើដំណើរត្រឡប់ទៅប្រទេសដែលផ្តល់លិខិតឆ្លងដែនឱ្យ។
  5. អ្នកមានលិខិតឆ្លងដែនធានារ៉ាប់រង់ជាលាយលក្ខណ៍អក្សរ ដើម្បីធ្វើដំណើរត្រឡប់ប្រទេសដែលមានភូមិលំនៅឬទិដ្ឋការវីសាធ្វើដំណើរត្រឡប់ប្រទេសចុងក្រោយ។ ប្រសិនបើអ្នកកាន់លិខិតឆ្លងដែនសម្រាប់ទស្សនកិច្ច។